khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ និងការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញនាពេលកន្លងមក ដែលបង្កដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ជាមួយគ្នានោះ ឯកឧត្តមឧត្តមសេនីយ៍ទោ សៅ ស៊ីដូណា អគ្គនាយករង នាយកដ្ឋានសុខាភិបាល នៃអគ្គភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីបច្ចុប្បន្នភាពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គិតត្រឹមថ្ងៃនេះការងារចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដំណើរការដោយរលូនដូចការគ្រោងទុក។ ជាការឆ្លើយតប ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាននិងក្រុមការងារចាក់វ៉ាក់សាំងព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖

    ១-ត្រូវធ្វើការអប់រំប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត ២-ត្រូវបន្តផ្សព្វផ្សាយ សារាចរណែនាំ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល យកចិត្កទុកដាក់ គោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រសួងសុខាភិបាល នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម  មិនចេញក្រៅផ្ទះបើមិនមានការចាំបាច់ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសហគមន៍យើង

    ៣-ផ្លាស់ប្តូរការរស់នៅតាមបែបគន្លងថ្មី បង្កើនស្មារតីប្រុងប្រយ័ត្ន ៤-ត្រូវតែប្រឹងប្រែង ធ្វើពលិកម្ម និងការរួបរួមកម្លាំងឱ្យបានខ្លាំងក្លាដើម្បីជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និង

    ៥-ត្រូវប្រាកដថាគ្មានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ មី ត្រីខកំប៉ុង ទឹកស៊ីអីវ ទឹកត្រី ព្រមទាំងថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកសមាជិកាព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ដើម្បីរៀបចំពិធីរំឭកទិវាជាតិនៃការចងចាំថ្ងៃ២០ ឧសភា
    thumbnail
     
    សមាជិកសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និសីទស្តីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ ជាសមាជិកគណៈកម្មការទី៦ ព្រឹទ្ឋសភា ព្រមទាំងលោកជំទាវ និងក្រុមគ្រួសារ បានអញ្ជើញនាំទេយ្យទាន ចង្ហាន់ ភេសជ្ជះ និងបច្ច័យប្រគេនព្រះគ្រូចៅអធិការ ស្ថិតនៅវត្តពោធិសត្ថារាម
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឆែក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ